ថ្ងៃបុណ្យអុំទូកដំបូង ដំបូងខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរ ១៥,២៦០នាក់

ខេត្តសៀមរាប៖ មន្ត្រីមន្ទីរព័ត៌មានខេត្តសៀមរាប
បានឲ្យដឹងថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាកំសាន្ត ក្នុងខេត្តសៀមរាប សម្រាប់ថ្ងៃទី១ នៃថ្ងៃបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំ២០២១នេះ មានប្រមាណជាង ១៥ពាន់នាក់។

របាយការណ៍ របស់មន្ទីរទេសចរណ៍បានឲ្យដឹងកាលពីល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ថ្ងៃទី១ មានអ្នកទេសចរណ៍ជាតិ និងអន្តរជាតិ បន្តចូលមកទស្សនា នៅតំបន់រមណីយដ្ឋាននានា ក្នុងខេត្តសៀមរាប ប្រមាណជា ១៥,២៦០នាក់ ភាគច្រើនធ្វើដំណើរកម្សាន្តជាលក្ខណ:គ្រួសារ ក្នុងនោះ៖
* ភ្ញៀវជាតិ មានប្រមាណ ១៥,០០០នាក់ ( ភ្ញៀវទេសចរមកពីតាមបណ្ដាខេត្តមានប្រមាណពី៣៥ ទៅ៤០% ប្រហែលជា៥,០០០- ៦,០០០នាក់)។ បានធ្វើដំណើរកំសាន្តទៅកាន់៖
– រមណីយដ្ឋានអង្គរ មានចំនួនប្រមាណ ៨,០០០នាក់
– រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែន មានចំនួប្រមាណ ២,០០០នាក់
– សហគមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់់ផ្សេងៗ មានចំនួនប្រមាណ ៥,០០០នាក់ ។

* ភ្ញៀវទេសចរបរទេសផ្ទៃក្នុង មានចំនួន ២៦០នាក់៕

ប្រភព និងរូបភាព: មន្ទីរទេសចរណ៍ខេត្តសៀមរាប

អត្ថបទដែលជាប់ទាក់ទង