ឧកញ៉ា ទៀ វិចិត្រ បន្តបញ្ជូនអូរប័រទៅដឹកស្ត្រីឈឺពោះ បម្រុងសម្រាលកូនម្នាក់ បញ្ជូនយកមកមន្ទីរពេទ្យ ដោយសុវត្ថិភាព

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ កាលពីម៉ោងជិត ០៩យប់ ថ្ងៃទី​១៨ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១​ បានបញ្ជូនអូប័រពេទ្យមួយគ្រឿង របស់ក្រុមហ៊ុន GTVC ឲ្យទៅទទួលយកស្ត្រី ជាប្រពលរដ្ឋ រស់នៅក្រុងកោះរ៉ុង ដែលឈឺពោះបម្រុងសម្រាលកូន បញ្ជូនយកមកសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីឈឺពោះបម្រុងសម្រាលកូននោះ ឈ្មោះ ស៊ុន លីណា អាយុ ៣៤ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ហើយពេលនេះ ស្រ្តីរូបនេះ បានបញ្ជូនតាមអូប័រពេទ្យ របស់ ក្រុមហ៊ុន GTVC មកកាន់កំពង់ផែនៅក្រុងព្រះសីហនុ ដោយសុវត្ថិភាព រួចបន្តដឹកតាមរថយន្តសង្គ្រោះ របស់ក្រុមហ៊ុនផ្ទាល់ ដើម្បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

លោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុង តំណាងឲ្យប្រជាពលរដ្ឋទាំងអស់ បានថ្លែងអំណរគុណ ចំពោះលោកឧកញ៉ា ទៀ វិចិត្រ ដែលតែងតែបញ្ជូនក្រុមការងារសង្គ្រោះ និងអូប័រពេទ្យល្បឿនលឿន មកទទួលយកពលរដ្ឋមានជំងឺ រស់នៅលើកោះរ៉ុង ដើម្បីបញ្ជូនទៅសង្គ្រោះអាយុជីវិតជាបម្តបន្ទាប់មក ដោយមិនថា ពេលយប់ ឬពេលថ្ងៃនោះទេ៕

អត្ថបទដែលជាប់ទាក់ទង