អភិបាលខេត្តព្រះសីហនុ ចុះសួរសុខទុក្ខភ្ញៀវទេសចរ ដែលចូលមកកម្សាន្ត នៅម៉ាហ្វីយា រីស៊ត នៃឆ្នេរឋានសួគ៌

ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី១៩ ខែវិច្កា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ អមដំណើរដោយអភិបាលរងខេត្ត និងមានវត្តមាន លោកឧកញ៉ា ទៀ វិចិត្រ ផងនោះ បានចុះជួបណេះសំណាល និងសួរសុខទុក្ខ ភ្ញៀវទេសចរ ដែលចូលមកកម្សាន្ត នៅម៉ាហ្វីយា រីស៊ត នៃឆ្នេរឋានសួគ៌ ស្ថិតក្នុងសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

នាឱកាសនោះ លោក គួច ចំរើន ក៏បានជូនពរភ្ញៀវទេសចរ ដែលធ្វើដំណើរកម្សាន្តមកកាន់ដែនកោះនានា ក្នុងខេត្តព្រះសីហនុ និងការវិលត្រឡប់ទៅលំនៅឋានវិញប្រកបដោយសុខសុវត្ថិភាពទាំងអស់គ្នា។

បម្ថែមលើនេះ លោកអភិបាលខេត្តព្រះសីហនុ ក៏បានផ្តាំផ្ញើដល់ភ្ញៀវទេសចរទាំងអស់ មិនត្រូវភ្លេចការអនុវត្តវិធានការសុខាភិបាល និងការណែនាំ ៣.កុំ និង ៣.ការពារ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីខ្លួនយើង និងក្រុមគ្រួសារយើង ឱ្យចៀសផុតពីការឆ្លងជំងឺកូវីដ-១៩នោះទេ៕

 

អត្ថបទដែលជាប់ទាក់ទង