កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ៤០(PCR) នាក់ទៀត និងស្លាប់៥នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បង្ហាញថា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៤០ (PCR) នាក់ទៀត – ជាសះស្បើយ ៣៧នាក់ និងស្លាប់ ០៥នាក់ (០៣នាក់ មិនបានចាក់វ៉ាក់សាំង)។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៣៤នាក់ និង អ្នកដំណើរពីបរទេស ០៦នាក់។

ក្រសួងបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ប្រទេសកម្ពុជា មានអ្នកឆ្លងសរុប ១១៩,៨២៦នាក់- អ្នកជាសះស្បើយ ១១៦,២០៧នាក់- អ្នកស្លាប់ ២,៨៩៦នាក់៕

អត្ថបទដែលជាប់ទាក់ទង