ថ្ងៃទី២ នៃពិធីបុណ្យអុំទូក ភ្ញៀវទេសចរមកកម្សាន្ត ខេត្តព្រះសីហនុ មានជាង៤មុឺននាក់

ខេត្តព្រះសីហនុ៖ ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ឲ្យដឹងថា កាលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលជាថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក មានភ្ញៀវទេសចរចូលមកលេងកម្សាន្ត ក្នុងខេត្តព្រះសីហនុ មានជាង ០៤មុឺននាក់។

របាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បង្ហាញថា សរុបរយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា មានភ្ញៀវទេសចរ ជាង ០៦មុឺននាក់ បានចូលមកលេងកម្សាន្តតាមតំបន់ឆ្នេរសមុទ្រ- កោះនិងរមណីយដ្ឋានទេសចរណ៍នានាក្នុងខេត្តព្រះសីហនុ។

លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ បានឲ្យដឹងថា ចំនួនភ្ញៀវទេចរ នឹងកើនច្រើនថែមទៀត នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលជាថ្ងៃបញ្ចប់ពិធីបុណ្យ និងអាចមានភ្ញៀវទេសចរ បន្តធ្វើដំណើរមកលេងកម្សាន្តខេត្តព្រះសីហនុ រហូតដល់ថ្ងៃអាទិត្យចុងសប្តាហ៍នេះ៕

 

អត្ថបទដែលជាប់ទាក់ទង