កសិករស្រុកជុំគីរី បន្តដាំដុះដំំណាំឬបន្លែរួមផ្សំ សម្រាប់ទ្រទ្រង់ជីវភាព ក្រោយត្រៀមប្រមូលផលស្រូវវស្សា..

ខេត្តកំពត៖ ប្រជាកសិករមួយចំនួន រស់នៅខេត្តកំពត បានឲ្យដឹងថា ខណៈរដូវច្រូចកាត់ស្រូវរដូវ នឹងចូលមកដល់ ក្នុងពេលដ៏ឆាប់ខាងមុខនេះ កសិករពួកគាត់ បានបន្តសកម្មភាពដាំដុះដំំណាំ ឬបន្លែរួមផ្សំ សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ..។

កសិករបន្តថា ដំណាំរួមផ្សំទាំងនោះ មានដូចជា៖ ត្រសក់- ល្ពៅ- ននោងជ្រុង- ត្រឡាច- សណ្តែកខៀវ- សណ្តែកដី និងល្ងជាដើម..។

យ៉ាងនេះក្តី ប្រជាកសិករទាំងនោះ បញ្ជាក់ប្រាប់ គេហទំព័រ “កម្ពុជាថ្ងៃនេះ” នៅល្ងាចថ្ងៃសៅរ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ថា ការដាំដុះដំណាំ ឬបន្លែរួមផ្សំ របស់គាត់ គឺមិនបានឆ្លងកាត់ការសិក្សា ឬស្របតាមការណែនាំ របស់ក្រសួងកសិកម្មនោះទេ ពោលគឺ អនុវត្តតាមការយល់ឃើញ របស់ខ្លួន តៗគ្នាពីឪពុកម្តាយ  និងពីដូនតាមប៉ុណ្ណោះ..៕

អត្ថបទដែលជាប់ទាក់ទង