សម្តេចពិជ័យសេនា ទៀ បាញ់ ជម្រុញឲ្យគណ:កម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ ត្រូវទប់ស្កាត់បទល្មើសលើផ្ទៃសមុទ្រ ឲ្យមានប្រសិទ្ធភាព..

រាជធានីភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានជម្រុញឲ្យទីបញ្ជាការជួរមុខ នៃគណ:កម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ត្រូវពង្រឹងសកម្មភាពការ របស់ខ្លួន ឲ្យបានរឹងមាំ និងចូលរួមទប់ស្កាត់បទល្មើសលើផ្ទៃសមុទ្រ ឲ្យមានប្រសិទ្ធភាព..។

ជាងនេះទៀត សម្តេចពិជ័យសេនា ក៏បានសំណូមពរដល់ក្រុមការងារបច្ចេកទេស នៃគណ:កម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ត្រូវចង ក្រងទុកជាឯកសារប្រវត្តិសាស្ត្រ នូវបណ្តាឈ្មោះកោះទាំងឡាយ ដែលបានផ្ទៀងផ្ទាត់ និងបានរាប់ចំនួនកោះ រួចហើយ ដោយត្រូវថតរូបទុក និងដាក់ឈ្មោះជាភាសាខ្មែរ និង បរទេស ដែលយើងធ្លាប់បានហៅតាំងពីពេលមុនៗ បន្តរហូតមកដល់បច្ចុប្បន្ននេះ..។

សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ឲ្យដឹងដូច្នេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ស្តីអំពីសមិទ្ធផលការងារប្រចាំឆ្នាំ២០២០- ២០២១ តាមវីដឺអូ ZOOM លពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១៕

អត្ថបទដែលជាប់ទាក់ទង