រយៈពេល៣ថ្ងៃ នៃពិធីបុណ្យអុំទូក នាខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាង ១១ម៉ឺននាក់

ខេត្តសៀមរាប៖ របាយការណ៍ របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា នៅក្នុងរយៈពេល ០៣ថ្ងៃ នៃពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ភ្ញៀវទេសចរ ដែលបានធ្វើដំណើរមកកម្សាន្ត នៅតាមរមណីយដ្ឋាននានា ក្នុងខេត្តសៀមរាប មានចំនួនប្រមាណ ១១៨ ១៤៦នាក់។ ក្នុងនោះភ្ញៀវជាតិ មានចំនួនប្រមាណ ១១៧ ០០០នាក់ (ភ្ញៀវទេសចរមកពីតាមបណ្តាខេត្តមានចំនួនប្រមាណ ៧០ ទៅ៨០% ប្រមាណជាង ៨០ ០០០នាក់ ទៅ ៩០ ០០០នាក់) ដែលធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារ ទៅកាន់ រមណីយដ្ឋានអង្គរ មានចំនួនប្រមាណ ៧៩ ០០០នាក់- រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែន មានចំនួនប្រមាណ ១២ ៧០០នាក់-  សហគមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗ មានចំនួនប្រមាណ ២៥ ៣០០នាក់។ ក្នុងនោះ ភ្ញៀវទេសចរបរទេស ផ្ទៃក្នុង មានចំនួន ១១៤៦នាក់៕

រូបថត៖ ឃុត សៅ – AKP

អត្ថបទដែលជាប់ទាក់ទង