ភ្ញៀវទេសចរ ទៅកម្សាន្តខេត្តត្បូងឃ្មុំ រយៈពេល៣ថ្ងៃ នៃពិធីបុណ្យអុំទូក មានជាង៣ពាន់៥រយនាក់

រាជធានីភ្នំពេញ៖ មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ បានបង្ហាញរបាយការណ៍ដា ចំនួនភ្ញៀវទេសចរ ដែលបានទៅលេងកម្សាន្តនៅក្នុងខេត្តត្បូងឃ្មុំ រយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ តាមតំបន់រមណីយដ្ឋាន នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក សរុបមានប្រមាណ ៣,៥០៨នាក់ (ស្រី១,៩១៤នាក់)។

ព្រមជាមួយគ្នានេះ មន្រ្តីមន្ទីរទេសចរណ៍ ក៏បានផ្សព្វផ្សាយវិធានការ របស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពិសេសវិធានការ ៣ការពារ និង៣កុំ។
– ផ្សព្វផ្សាយ ដើម្បីពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី ដែលត្រូវបានដាក់ឲ្យអនុវត្តដោយក្រសួងទេសចរណ៍។
– បានណែនាំឲ្យម្ចាស់អាជីវកម្មរក្សាតម្លៃផលិតផល និងសេវាឲ្យបានសមរម្យ ហើយសរសេរតម្លៃឲ្យបានច្បាស់លាស់ក្នុងបញ្ជីមុខម្ហូប សម្រាប់ជូនភ្ញៀវដឹងមុន។
– បានជួយណែនាំឲ្យភ្ញៀវទេសចរដែលទៅកម្សាន្តនៅតំបន់រមណីយដ្ឋានឲ្យពួកគាត់វេចខ្ចប់ ទុកដាក់សម្រាមក្នុងធុងសម្រាម និងត្រូវជួយថែរក្សាបរិស្ថានជាដើម៕

អត្ថបទដែលជាប់ទាក់ទង