កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ៤១ (PCR)នាក់ទៀត និងស្លាប់៤នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ បង្ហាញថា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៤១ (PCR) នាក់ទៀត- ជាសះស្បើយ ៣៩នាក់ និងស្លាប់ ៤នាក់ (០៣ នាក់ មិនបានចាក់វ៉ាក់សាំង) ក្នុងនោះ ករណីឆ្លងសហគមន៍ ៣៥នាក់ និងអ្នកដំណើរពីបរទេស ០៦នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ ប្រទេសកម្ពុជា មានអ្នកឆ្លងសរុបជំងឺកូវីដ-១៩ ចំនួន ១១៩,៨៦៧នាក់- អ្នកជាសះស្បើយ ១១៦,២៤៦នាក់ និង អ្នកស្លាប់ ២,៩០០នាក់៕

អត្ថបទដែលជាប់ទាក់ទង