ពិធីហត្ថលេខាទទួលសិទ្ធិ ធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា សម្រាប់ការប្រកួតកីឡា យុវជនអូឡាំពិកអាស៊ី ឆ្នាំ២០២៩

រាជធានីភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញចុះហត្ថលេខាទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ របស់កម្ពុជា សម្រាប់ការប្រកួតកីឡាយុវជនអូឡាំពិកអាស៊ី (Asian Youth Games) ឆ្នាំ២០២៩ ជាមួយនឹងលោក Raja Randhir Singh ប្រធានស្តីទីក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ក្នុងឱកាសដែលឯកឧត្តមទាំងពីរ ដឹកនាំប្រតិភូកម្ពុជាដើម្បីចូលរួមមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី៕ រូបថត៖ NOCC

អត្ថបទដែលជាប់ទាក់ទង