លទ្ធផល​បង្ក្រាប​បទល្មើស​គ្រឿងញៀន ​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២២​ វិច្ឆិកា​ មាន​១១​ករណី​ និងឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​​ ​២៦​នាក់​

រាជធានីភ្នំពេញ​​៖​ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានឲ្យដឹងថា ជនសង្ស័យ​ចំនួន ​២៦​នាក់​(​ស្រី​៤​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​ ១១​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ​ ។​

សមត្ថកិច្ចបន្តថា ​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​ ២៦​នាក់​ រួម​មាន​ ៖​ +​ជួញដូរ​ ៩​ករណី​ ឃាត់​ ១៤​នាក់​ និង​ប្រើប្រាស់​ ២​ករណី​ ឃាត់​ ១២​នាក់​។​

ចំពោះ​វត្ថុ​តាង​ ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ រួម​មាន​៖​ -​មេ​តំ​ហ្វេ​តា​មីន​(Ice)​ =​ ៤៤,០២​ក្រាម​ និង​៩​កញ្ចប់​តូច​​។​

​លទ្ធផល​ខាងលើ​ ១០​អង្គភាព​បាន​ចូលរួម​បង្ក្រាប​៖​

​នគរបាល​ ៖​ ៨​អង្គភាព​

១- មន្ទីរ​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១​នាក់​។​

២​- កំពង់ចាម​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៣​នាក់​ ស្រី​ ២​នាក់​ ចាប់​យក​Ice​ ០,៨៦​ក្រាម​​។​

៣​- កំពង់ឆ្នាំង​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ស្រី​ ១​នាក់​ ចាប់​យក​Ice​ ២​កញ្ចប់​តូច​​។​

៤​- កំពង់ស្ពឺ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ៨,១០​ក្រាម​​។​

៥- កំពត​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ១៥,៦៦​ក្រាម​​។​

៦- កណ្តាល​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ៤,៤៥​ក្រាម​​។​

៧- សៀមរាប​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៣​នាក់​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១១​នាក់​ ចាប់​យក​Ice​ ១,១៨​ក្រាម​​។​

៨- ត្បូងឃ្មុំ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ៧​កញ្ចប់​តូច​​។​

​កងរាជអាវុធហត្ថ​ ៖​ ២​អង្គភាព​

១- ព្រះ​សីហ​នុ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ១,២៨​ក្រាម​។​

២​- ឧត្តរមានជ័យ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ស្រី​ ១​នាក់​ ចាប់​យក​Ice​ ១២,៤៩​ក្រាម​​៕

អត្ថបទដែលជាប់ទាក់ទង