កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ៣៧ (PCR)នាក់ទៀត និងស្លាប់៥នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ បង្ហាញថា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៣៧ (PCR) នាក់ទៀត- ជាសះស្បើយ ៤០នាក់ និងស្លាប់ ០៥នាក់ (០៣នាក់ មិនបានចាក់វ៉ាក់សាំង)។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៣៧នាក់ និង អ្នកដំណើរពីបរទេស ០៥នាក់។

ក្រសួង បញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ១១៩,៩០៤នាក់- អ្នកជាសះស្បើយ ១១៦,២៨៦នាក់ និងមានអ្នកស្លាប់ ២,៩០៥នាក់៕

អត្ថបទដែលជាប់ទាក់ទង