សមត្ថកិច្ចចាប់បានជនសង្ស័យម្នាក់ ករណីរំលោភសម្លាប់ យុវតីសិស្សថ្នាក់ទី១២ម្នាក់ នៅខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖ សមត្ថកិច្ចនគរ បាលខេត្តកំពង់ចាម បានឲ្យដឹងថា នៅល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ កម្លាំងប្រជាការពារ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកច្រើននាក់ទៀត ដែលបានចាប់រំលោភសម្លាប់ យុវតីជាសិស្សត្រៀមប្រឡងថ្នាក់ទី១២ម្នាក់ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅភូមិ១១ ឃុំចំការអណ្ដូង ស្រុកចំការលើ ខេត្តកំពង់ចាម នោះហើយ។

ជនដៃដល់ខាងលើនះ ត្រូវកម្លាំងប្រជាការពារឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចនគរបាល នៅល្ងាចថ្ងៃទី២២ ខែវិច្ឆិកានេះ នៅចំណុចភូមិប៉ាងបុសថ្លាន់។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២១ យុវតីឈ្មោះ ឌីម អេងជូ ជាសិស្សថ្នាក់ទី១២ម្នាក់ ត្រូវបានជនសង្ស័យប្រហែល ០៦នាក់ ចាប់រំលោភ ហើយសម្លាប់ចោល នៅវេលាម៉ោង ៥និង០០ល្ងាច៕

អត្ថបទដែលជាប់ទាក់ទង