រដ្ឋបាលខេត្តព្រះសីហនុ ប្រារព្ធទិវាបរិស្ថានជាតិ ២៣ វិច្ឆិកា នាឆ្នេរអូរឈើទាល២..

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ ប្រារព្ធទិវាបរិស្ថានជាតិ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានការចូលរួមពី មន្ត្រីមន្ទីរពាក់ព័ន្ធ នៃរដ្ឋបាលខេត្តព្រះសីហនុ, វិស័យឯកជន, ពលរដ្ឋ និងសិស្សានុសិស្សរាប់រយនាក់ ចូលរួម រើសសំរាម ឬសំអាតអនាម័យ នៅតាមឆ្នេរសមុទ្រ..។

ពិធីនេះរៀបចំដោយ មន្ទីរបរិស្ថានខេត្តព្រះសីហនុ នៅឆ្នេរអូរឈើទាល២ ក្រុង-ខេត្តព្រះសីហនុ ព្រឹកថ្ងៃទី២៣ វិច្ឆិកា២០២១ ក្រោមវត្តមាន លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ។

នាឱកាសនោះ លោកឡុង ឌីម៉ង់បានថ្លែងអំណរគុណប្រជាពលរដ្ឋ អ្នកទេសចរ សិស្សានុសិស្ស និងវិស័យឯកជនជាដើម ដែលបានចូលរួមរក្សាអនាមយ័បរិស្ថានបានល្អ ក្នុងអំឡុងពេល ធ្វើដំណើរចូលមកលេងកម្សាន្ត នៅតាមតំបន់ឆ្នេរសមុទ្រនានា ក្នុងខេត្តព្រះសីហនុ នាព្រះរាជពិធីបុណ្យអុំទូក ដែលទើបកាលពីពេលបញ្ចប់ថ្មីៗនេះ។

ជាងនេះទៀត លោក ឡុង ឌីម៉ង់ ក៏បានអំពាវបន្ថែមដល់ អាជីវករលក់ដូរចំណីអាហារ ឬអាហារហូបចុក ស្នើកុំតម្លើងតម្លៃ ខ្ពស់ពេក ដើម្បីទាក់ទាញភ្ញៀវទេសចរ ឲ្យចូលមកកម្សាន្តខេត្តព្រះសីហនុ បានកាន់តែច្រើននាថ្ងៃអនាគត៕

អត្ថបទដែលជាប់ទាក់ទង