កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ៣៩(PCR)នាក់ទៀត និងស្លាប់៤នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ បង្ហាញថា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៣៩(PCR)នាក់ទៀត – ជាសះស្បើយ ៣៤នាក់ និងស្លាប់ ០៤នាក់ (០២នាក់ មិនបានចាក់វ៉ាក់សាំង)។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៣៣នាក់ និងអ្នកដំណើរពីបរទេស ០៦នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ១១៩,៩៤៣នាក់- អ្នកជាសះស្បើយ ១១៦,៣២០នាក់ និងអ្នកស្លាប់ ២,៩០៩នាក់៕

អត្ថបទដែលជាប់ទាក់ទង