អត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២២ ខែវិច្ឆិកា

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេច្តីប្រកាសព័ត៌មានស្តីអំពី កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១រួមមាន៖

– លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០០,៧៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់

– លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៨,៥៩% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់

– លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៤,០៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់

– លើកុមារអាយុ ០៥ឆ្នាំ មាន ៨២,៥៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់

– លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន​នាក់​ មាន ៨៨,១៣%៕

 

អត្ថបទដែលជាប់ទាក់ទង