កម្ពុជា នឹងទទួលនូវឥទ្ធិពលពី ទ្រនុងសម្ពាធខ្ពស់ពីជើង(ប្រទេសចិន) បណ្តាលឲ្យមានភ្លៀងធ្លាក់ ពីខ្សោយទៅបង្គួរ

រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង នៅថ្ងៃី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ បញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា នឹងទទួល នូវឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ពីជើង (ប្រទេសចិន) រំកិលចុះមកក្រោម និងខ្យល់មូសុងឦសានក្នុងកម្រិតមធ្យម។

+ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១. បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖
– សីតុណ្ហភាពអប្បបរមា មានពី១៩-២១ អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី២៨-៣០ អង្សារសេ
– អាចនឹងមានភ្លៀង ក្នុងកម្រិតខ្សោយ លាយឡំ និងខ្យល់ខុសពីធម្មតា(ខ្យល់រដូវ)។
– នៅថ្ងៃទី២៩-៣០ ខែវិច្ឆិកា នឹងអាចមានភ្លៀង ក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំផ្គរ រន្ទះ នៅបណ្តាលខេត្តភាគខាងក្រោម។

២. បណ្ដាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
– សីតុណ្ហភាពអប្បបរមា មានពី១៨-២១ អង្សារសេ
– សីតុណ្ហភាពអតិបរមា មានពី២៩-៣១ អង្សារសេ
– អាចនឹងមានខ្យល់ខុសពីធម្មតា (ខ្យល់រដូវ)។
– នៅថ្ងៃទី២៩-៣០ ខែវិច្ឆិកា នឹងអាចមានភ្លៀង ក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំផ្គរ រន្ទះ នៅបណ្តាលខេត្តភាគខាងកើត។

៣. តំបន់មាត់សមុទ្រ៖
– សីតុណ្ហភាពអប្បបរមា មានពី២០-២៣ អង្សារសេ
– សីតុណ្ហភាពអតិបរមាមាន២៨-៣០ អង្សាសេ
– អាចនឹងមានភ្លៀង ក្នុងកម្រិតខ្សោយ លាចឡំ និងខ្យល់ខុសពីធម្មតា(ខ្យល់រដូវ)។
– នៅថ្ងៃទី២៩ ខែវិច្ឆិកា នឹងអាចមានភ្លៀង ក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំផ្គរ រន្ទះ

អាស្រ័យដូចបាន ជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន។

យោងតាមការចុះផ្សាយ របស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៤-៣០ ខែវិច្ឆិកា ឆ្នាំ២០២១៕

អត្ថបទដែលជាប់ទាក់ទង