នគរបាលស្រុកកំរៀង ឃាត់ខ្លួនស្ត្រីញៀន​ល្បែងស៊ីសង​៤នាក់ មកអប់រំណែនាំឲ្យខ្មាសគេម្តង

ខេត្តបាត់ដំបង​៖ កម្លាំង​អធិការនគរបាលស្រុកកំរៀង បានចុះបង្រ្កាបក្រុមអ្នកប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងខុសច្បាប់ (លេងបៀ)មួយកន្លែង នៅ​ចំណុចផ្ទះជួលតាថាំង ស្ថិតក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដោយឃាត់ខ្លួន ស្ត្រីអ្នកញៀនល្បែងស៊ីសង​ចំនួន ០៤នាក់ មកអប់រំ និងធ្វើកិច្ចសន្យា រួមមាន៖
១. ឈ្មោះ ធា គឹមលាង ភេទស្រី អាយុ ២៤ឆ្នាំ
២. ឈ្មោះ ហ៊ុន ស៊ីម៉ន ភេទស្រី អាយុ ៣០ឆ្នាំ
៣. ឈ្មោះ សំ ស៊ីវអេង ភេទស្រី អាយុ ៥២ឆ្នាំ
៤. ឈ្មោះ ឯម ពឺន ភេទស្រី អាយុ ៥១ឆ្នាំ។
សមត្ថកិច្ចបញ្ជាក់ថា ក្រុមអ្នកញៀនល្បែងស៊ីសងទាំង ០៤នាក់ខាងលើនេះ មានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង កាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ​២០២១។ ហើយនៅក្នុងសកម្មភាពចុះបង្ក្រាបនោះ សមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន៖ បៀរចំនួន ០១ហូ និងកំរាលចំនួន០១។
ករណីនេះ សមត្ថកិច្ចនគរបាលស្រុកកំរៀង បានធ្វើកិច្ចសន្យាអប់រំណែនាំដល់អ្នកញៀនល្បែងស៊ីសងទាំង ០៤នាក់នោះ កុំឱ្យប្រព្រឹត្តសកម្មភាពល្មើសបន្តទៀតនេះ  និងបានពន្យល់ណែនាំឱ្យគាត់បានយល់អំពីបញ្ហាប្រឈម នៃករណីឆ្លងរាលដាលជម្ងឺកូវីដ-១៩ ក្នុងសហគមន៍ ដែលការឆ្លងរាតត្បាតជំងឺនេះ គឺមានមួយចំនួន ផ្តើមដោយការជួបជុំប្រមូលផ្តុំគ្នាប្រព្រឹត្តល្បែងស៊ីសងនេះឯង៕
អត្ថបទដែលជាប់ទាក់ទង