នគរបាលស្រុកព្រៃនប់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនខុសច្បាប់..
ខេត្តព្រះសីហនុ៖ នគរបាលស្រុកព្រៃនប់ បានឱ្យដឹងថា កាលពីវេលាម៉ោង១១:៣០នាទី ថ្ងៃត្រង់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ នៅចំណុចភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពាក់ព័ន្ធករណីគ្រឿងញៀនខុសច្បាប់។
សមត្ថកិច្ចបានបន្តថា ជនសង្ស័យមានឈ្មោះ ប្រាំង ពន្លក (ហៅឆែប) ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ១២កព្ចាប់ (ធំ០៣កញ្ចប់) និងទូរស័ព្ទដៃចំនួន ០២គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងត្រូវបានសមត្ថកិច្ចចាត់ការបន្តតាមនិតិវិធីច្បាប់៕ ដោយ៖ ហ្វារីត