នគរបាលស្រុកព្រៃនប់ ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធគ្រឿងញៀន

ខេត្តព្រះសីហនុ៖ នគរបាលស្រុកព្រៃនប់ បានឱ្យដឹងថា កាលពីវេលាម៉ោង១:៣០នាទី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ នៅចំណុចភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពាក់ព័ន្ធករណីគ្រឿងញៀនខុសច្បាប់។

សមត្ថកិច្ចបានបន្តថា ជនសង្ស័យទាំង ០២នាក់ ខាងលើ រួមមាន៖ ឈ្មោះ ស៊ូ សុវណ្ណរ៉ាយុត (ហៅឡុង) ភេទប្រុស អាយុ១៤ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិពូធឿង ឃុំ បិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ និងឈ្មោះ ឡុង ចាន់រ៉ា ភេទប្រុស អាយុ១២ឆ្នាំ មានទីលំនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ០៩កព្ចាប់(ធំ០១កញ្ចប់) និងទូរស័ព្ទដៃចំនួន ០២គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងត្រូវបានសមត្ថកិច្ចចាត់ការបន្តតាមនិតិវិធីច្បាប់៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង