កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ៣៤(PCR)នាក់ទៀត និងស្លាប់៥នាក់
រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ បង្ហាញថា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៣៤(PCR) នាក់ទៀត- ជាសះស្បើយ ៣៧នាក់ និងស្លាប់ ០៥នាក់ (០៣នាក់ មិនបានចាក់វ៉ាក់សាំង)។ ក្នុងនោះ ករណីឆ្លងសហគមន៍ ២៨នាក់ និងអ្នកដំណើរពីបរទេស ០៦នាក់។
ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១១៩,៩៧៧នាក់- អ្នកជាសះស្បើយ ១១៦,៣៥៧នាក់ និងអ្នកស្លាប់ ២,៩១៤នាក់៕