របាយការណ៍អ្នក​ចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ទូទាំងប្រទេស ​ត្រឹមថ្ងៃទី២៣ ខែវិច្ឆិកា​

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញរបាយការណ៍អ្នក ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅទូទាំងប្រទេស គិតត្រឹមថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ មានដូចជា៖

(ក្រុមដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង)
-អ្នកចាក់ដូសទី១ ចំនួន ១០ ០៧៥ ៤៩៣ នាក់
-អ្នកចាក់ដូសទី២ ចំនួន ៩ ៧០៤ ៥៥៩ នាក់
ស្មើនឹង ១០០.៧៥% នៃប្រជាជនគោលដៅសរុប ១០លាននាក់។
-អ្នកចាក់ដូសទី៣ ចំនួន ២ ១៧២ ២៥៨ នាក់

(កុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ)
-អ្នកចាក់ដូសទី១ ចំនួន ១ ៨០១ ៩៥៨ នាក់
-អ្នកចាក់ដូសទី២ ចំនួន ១ ៧១៣ ៥៤២ នាក់
ស្មើនឹង ៩៨.៦១% នៃក្រុមគោលដៅសរុបជាង ១លាន៨សែននាក់។

(កុមារ អាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ)
-អ្នកចាក់ដូសទី១ ចំនួន ១ ៩៧៥ ៩៦៣ នាក់
-អ្នកចាក់ដូសទី២ ចំនួន ១ ៨៣៧ ៤៨១ នាក់
ស្មើនឹង ១០៤.១៤% នៃក្រុមគោលដៅសរុបជិត ១លាន៩សែននាក់។

(កុមារ អាយុ ០៥ឆ្នាំ)
-អ្នកចាក់ដូសទី១ ចំនួន ២៥៤ ៤៨៩ នាក់
ស្មើនឹង ៨៣.៦៣% នៃក្រុមគោលដៅសរុបប្រមាណ ៣០ម៉ឺននាក់។

ប្រៀបធៀបនឹងប្រជាជនសរុប ១៦លាននាក់ ស្មើនឹង ៨៨.១៧%៕

អត្ថបទដែលជាប់ទាក់ទង