នគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធគ្រឿងញៀន
ខេត្តព្រះសីហនុ៖ មន្ត្រីនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា កាលពីវេលាម៉ោង ២៣និង១០នាទីយប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត បានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ នៅចំណុច(ភូមិថ្មី) ក្រុមទី៣ ភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្ដព្រះសីហនុ ពាក់ព័ន្ធករណីគ្រឿងញៀន។
សមត្ថកិច្ច បានបន្តថា ជនសង្ស័យ ទាំង ០៣នាក់ មានឈ្មោះ៖ សៅ ដារ៉ា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ នេសាទ។ ឈ្មោះ គឹង ធា ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ និងឈ្មោះ ជា សៅ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។
សមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៍សថ្លា សង្ស័យសារធាតុញៀនចំនួន ១៥កញ្ចប់, ទូរសព្ទ័ចំនួន ០៤គ្រឿង និងម៉ូតូចំនួន ០១គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យទាំង ០៣នាក់ រួមជាមួយវត្ថុតាង កំពុងត្រូវបាន សមត្ថកិច្ច ចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖ ហ្វារីត