អត្រាអ្នកចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ទូទាំងប្រទេស គិតត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បង្ហាញរបាយការណ៍ អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទូទាំងប្រទេស គិតត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ រួមមាន៖

(ក្រុមដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង)÷
– អ្នកចាក់ដូសទី១ ចំនួន ១០ ០៧៨ ១២០នាក់
– អ្នកចាក់ដូសទី២ ចំនួន ៩ ៧០៧ ៩៨១នាក់ ឬស្មើនឹង ១០០.៧៨% នៃប្រជាជនគោលដៅសរុប ១០លាននាក់។
– អ្នកចាក់ដូសទី៣ ចំនួន ២ ១៨៦ ២០៧នាក់។

(កុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ)÷
– អ្នកចាក់ដូសទី១ ចំនួន ១ ៨០២ ៣៩៧នាក់
-អ្នកចាក់ដូសទី២ ចំនួន ១ ៧១៤ ២២១ នាក់ ឬស្មើនឹង ៩៨.៦៣% នៃក្រុមគោលដៅសរុបជាង ១លាន៨សែននាក់។

(កុមារ អាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ)÷
– អ្នកចាក់ដូសទី១ ចំនួន ១ ៩៧៧ ០៦២នាក់
– អ្នកចាក់ដូសទី២ ចំនួន ១ ៨៤០ ៧៧៩នាក់ ឬស្មើនឹង ១០៤.២០% នៃក្រុមគោលដៅសរុបជិត ១លាន៩សែននាក់។

(កុមារ អាយុ ០៥ឆ្នាំ)
– អ្នកចាក់ដូសទី១ ចំនួន ២៥៦ ៨៩៥នាក់ ឬស្មើនឹង ៨៤.៤២% នៃក្រុមគោលដៅសរុបប្រមាណ ៣០ម៉ឺននាក់។

ប្រៀបធៀបនឹងប្រជាជនសរុប ១៦លាននាក់ ស្មើនឹង ៨៨.២២%៕

អត្ថបទដែលជាប់ទាក់ទង