នគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធអំពើលួច..

ខេត្តព្រះសីហនុ៖ មន្រ្តីនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា កាលពីវេលាម៉ោង ០០និង៣០នាទី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានជិះល្បាតតាមដងផ្លូវ លុះដល់ចំណុចក្រោយចំណោទលោកយាយម៉ៅ ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ក៏ប្រទះឃើញ ជនសង្ស័យចំនួន ០២នាក់ ជាជនជាតិខ្មែរ ជិះម៉ូតូ ០១គ្រឿង ម៉ាកស៊ីរ៉ុស ពណ៌ក្រហម-ខ្មៅ ដឹកខ្សែរភ្លើង ០១បាវ និងស្ពាន់ទុយោម៉ាស៊ីនត្រជាក់ ០១ថង់ និងម៉ូទ័របូមទឹក ០១គ្រឿង សង្ស័យជាផលនៃអំពើលួច។ ទើបកម្លាំងជំនាញ ធ្វើការឃាត់ខ្លួនជនសង្ស័យទាំង ០២នាក់តែម្តង។

បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងធ្វើការសាកសួរ នៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីចាត់ការតាមផ្លូវច្បាប់៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង