នគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ២នាក់ ​​ករណីលួចគាស់យកកញ្ចក់រថយន្ត

ខេត្តព្រះសីហនុ៖ មន្ត្រីនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា កាលពីវេលាម៉ោង ០៧និង០០នាទី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តនេះ បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (គាស់យកកញ្ចក់រថយន្ត) នៅចំណុចភូមិ២ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។

សមត្ថកិច្ច បញ្ជាក់ថា កាលពីវេលាម៉ោង ០៥និង១៥នាទីទៀបភ្លឺ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ មានជនសង្ស័យចំនួន ០២នាក់ មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចកាច់យកកញ្ចក់រថយន្ត របស់ប្រជាពលរដ្ឋ ដែលចតទុកនៅមុខផ្ទះ រួចឡើងដោយជិះម៉ូតូ ០១គ្រឿង ម៉ាកស្កុបពី ពណ៌ស ស៊េរីឆ្នាំ២០១២ គេចខ្លួនបាត់។

បច្ចុប្បន្នជន សង្ស័យខាងលើ សមត្ថកិច្ចកំពុងធ្វើការសាកសួរ នៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីចាត់ការតាមផ្លូវច្បាប់៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង