សម្ដេច​ ហ៊ុន សែន ​ថ្លែងសុន្ទរកថា បើកកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១​នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថា នៅពិធីបើកកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប(ASEM-13) លើកទី១៣ ក្រោមមូលបទ “ការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួម”​។
កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣(ASEM-13) ​បានចាប់ផ្តើមដំណើរការ​ដោយមានការអញ្ជើញចូលរួម ពីប្រធានាធិបតី នាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់នៃបណ្តាប្រទេសក្នុងតំបន់អាស៊ី និងអឺរ៉ុប ចំនួន ៥១រូប អមដោយមន្ត្រីជាន់ខ្ពស់ របស់សហភាពអឺរ៉ុប និងអគ្គលេខាធិការអាស៊ានផងដែរ។
បន្ទាប់ពីការផ្សាយវីដេអូ បង្ហាញពីវប្បធម៌ និងអរិយធម៌របស់ខ្មែររួច​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងនាមជាប្រធានកិច្ចប្រជុំ បានថ្លែងសុន្ទរកថា បើកកិច្ចប្រជុំកំពូល តាមរយៈប្រព័ន្ធវីដេអូ ឬតាមបណ្តាញសង្គម..។ សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្ដៅ និងសូមថ្លែងអំណរគុណ ជូនដល់ថ្នាក់ដឹកនាំ នៃបណ្តាប្រទេស និងស្ថាប័នដៃគូ ASEM ដែលបានចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM-13)។
ក្នុងកិច្ចប្រជុំនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី  មានប្រសាសន៍លើកឡើងពីផលលំបាកទាំងឡាយ បង្កឡើងដោយជំងឺកូវីដ-១៩ ក្នុងរយៈពេលជិតពីរឆ្នាំកន្លងមកនេះ។ បន្ថែមលើនេះ សម្តេចតេជោ ក៏បានបង្ហាញ នូវកិច្ចប្រឹងប្រែង របស់ប្រទេសអាស៊ី-អឺរ៉ុប ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះផងដែរ។ សម្តេចតេជោ ​មានប្រសាសន៍បន្តទៀតថា កិច្ចប្រជុំកំពូល ASEM-13 នៅថ្ងៃនេះ គឺជាឱកាស​ដ៏ទាន់ពេលមួយ សម្រាប់ថ្នាក់ដឹកនាំ ASEM បញ្ជាក់សាជាថ្មី អំពីសារសំខាន់នៃភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប ក្នុងការចូលរួមដោះស្រាយបញ្ហាតំបន់ និងសកល ដែល​ជាក្ដីបារម្ភរួមគ្នា។
ខាងក្រោមនេះ គឺជាសុន្ទរកថា របស់សម្តេចតេជោ ហ៊ុន សែន ​ថ្លែងបើកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣(ASEM-13) ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ​២០២១៖
អត្ថបទដែលជាប់ទាក់ទង