​នគរបាលខេត្តស្ទឹងត្រែង ​ចុះបង្រ្កាប​គ្រឿងញៀន​ជាង ១៦៦គីឡូ​ក្រាម

ខេត្តស្ទឹងត្រែង៖ កម្លាំងវរៈសេនាតូច នគរបាលការពារព្រំដែនគោក លេខ៧០១ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានចុះបង្រ្កាប​បទល្មើសគ្រឿងញៀនដោយរឹបអូសបានគ្រឿងញៀនចំនួន ១៧០ដុំ ស្មើនឹង ១៦៦គីឡូ៩០៦ក្រាម នៅតាមដងទន្លេមេគង្គ (ព្រំដែនទឹកកម្ពុជា-ឡាវ)។
យុទ្ធនាការនេះ ធ្វើឡើងនៅម៉ោង ១៩ និង៣០នាទី ថ្ងៃពុធ ​ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ​ នៅចំណុចកោះល្ង ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចនគរបាលខេត្តស្ទឹងត្រែង បញ្ជាក់ គ្រឿងញៀនខាងលើនេះ គឺត្រូវបានដឹកតាមទូកចេញពីភូមិកោះស្តាំ ស្រុកខូង ខេត្តចំប៉ាសាក់ ប្រទេសឡាវ។
បច្ចុប្បន្ន កម្លាំងជំនាញ បានរៀបចំសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង និងបន្តស្វែងរកចាប់ខ្លួនជនល្មើស មកផ្តន្ទាទោសតាមច្បាប់​៕ ​ប្រភព៖ នគរបាលជាតិ
អត្ថបទដែលជាប់ទាក់ទង