​ប្រជាពលរដ្ឋរស់នៅ តាមរាជធានី-ខេត្តមួយចំនួន កំពុងព្រួយបារម្ភ​ឈឺជំងឺផ្តាសាយ ព្យាបាលមិន​ព្រមជាសះស្បើយ​..

រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅតាមរាជធានី-ខេត្តមួយចំនួន នៅទូទាំងប្រទេសកម្ពុជា បានបង្ហាញការកព្រួយបារម្ភ អំពីបញ្ហាសុខភាព របស់ខ្លួន បន្ទាប់ពីមានសមាជិកក្នុងគ្រួសារពួកគាត់ បានកើតជំងឺផ្តាសាយ ស្ទើរគ្រប់សមាជិកក្នុងក្រុមគ្រួសារនីមួយៗ ហើយលេបថ្នាំមិនព្រមជាសះស្បើយសោះ និងសភាពអ្នកជំងឺមានអាការៈកាន់តែធ្ងន់ធ្ងរទៅៗ..។

ប្រជាពលរដ្ឋ រស់នៅខេត្តតាកែវ កំពត កំពត់ស្ពឺ និងនៅរាជធានីភ្នំពេញ បានអះអាងដូចៗគ្នាថា សមាជិកក្នុងក្រុមគ្រួសារ របស់គាត់ បានឆ្លងជំងឺគ្រុនផ្តាសាយស្ទើរគ្រប់គ្នា ​ហើយពេលទៅទិញថ្នាំមកលេប ដើម្បីព្យាបាល ក៏អាការរៈអ្នកជំងឺ មិនបានធូរនោះទេ។

ត្រង់ចំណុចនេះ ក្រុមប្រជាពលរដ្ឋ ដែលមានសមាជិកគ្រួសារឆ្លងជំងឺផ្តាសាយទាំងនោះ បានស្នើដល់មន្ត្រីជំនាញក្រសួងសុខាភិបាល ជួយណែនាំថ្នាំសម្រាប់លេប ឬចាក់ព្យាបាលជំងឺគ្រុនផ្តាសាយ ដែលមានប្រសិទ្ធភាព ដើម្បីឈានទៅទប់ស្កាត់ការរីករាលដាល ជំងឺគ្រុនផ្តាសាយនេះ​ឲ្យបានឆាប់។ ត្បិតរាល់ថ្ងៃនេះ ជំងឺគ្រុនផ្តាសាយ កំពុងសាយភាយ នៅតាមមូលដ្ឋាននានា មានកំណើនកំណើនគួរឲ្យព្រួយបារម្ភ។

យ៉ាងណាក៏ដោយចុះ គេហទំព័រ «កម្ពុជាថ្ងៃនេះ» នៅមិនទាន់អាចទាក់ទង មន្ត្រីក្រសួងសុខាភិបាល ដើម្បីស្នើការបំភ្លឺជុំវិញកង្វល់របស់ប្រជាពលរដ្ឋ ដែលកើតជំងឺគ្រុនផ្តាសាយ ខាងលើនេះបានទេនៅថ្ងៃសុក្រ ទី២៦​ ខែវិច្ឆិកា ឆ្នាំ​២០២១នេះ៕

អត្ថបទដែលជាប់ទាក់ទង