កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ២៣​(PCR)​នាក់ទៀត​ និងស្លាប់​៤នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២១នេះ បង្ហាញថា បានបន្តរកឃើញអ្នកឆ្លងថ្មី ២៣ (PCR) នាក់ទៀត- ជាសះស្បើយ ២០ នាក់ និងស្លាប់ ០៤នាក់ (០២នាក់ មិនបានចាក់វ៉ាក់សាំង)។ ក្នុងនោះ ករណីឆ្លងសហគមន៍ ១៩នាក់ និង អ្នកដំណើរពីបរទេស ០៤នាក់។

ក្រសួងបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ១២០,០៨៧នាក់- អ្នកជាសះស្បើយ ១១៦,៤៦៦នាក់ និងមានអ្នកស្លាប់ ២,៩៣១នាក់៕

អត្ថបទដែលជាប់ទាក់ទង