កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ២៩(PCR)នាក់ទៀត និងស្លាប់៤នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ២៩(PCR) នាក់ទៀត- ជាសះស្បើយ ៣០នាក់ និងស្លាប់ ០៤ នាក់ (០២នាក់ មិនបានចាក់វ៉ាក់សាំង)។ ក្នុងករណីឆ្លងសហគមន៍ ២៣នាក់ និង អ្នកដំណើរពីបរទេស ០៦នាក់។

គិតត្រឹមព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជា មានអ្នកឆ្លងសរុប ១២០,០៣៨នាក់- អ្នកជាសះស្បើយ ១១៦,៤១៧នាក់
និង អ្នកស្លាប់ ២,៩២២នាក់៕

អត្ថបទដែលជាប់ទាក់ទង