នគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីលួច
រាជធានីភ្នំពេញ៖ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ទួលសង្កែ១ បានស្រាវជ្រាវបង្ក្រាបមុខសញ្ញាជនសង្ស័យប្រើប្រាស់គ្រឿងញៀនចំនួន ០៣នាក់ ដែលចូលធ្វើសកម្មភាពគាស់ទ្វារបន្ទប់ជួលសម្រាប់ដាក់ម៉ូតូនៅទួលសង្កែ លួចយកម៉ូតូ ០២គ្រឿង បានសម្រេច នាវេលាម៉ោង ២៣និង០០នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចផ្លូវរថភ្លើង ក្រុមទី៧ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌប្ញស្សីកែវ ប្រាប់ឱ្យដឹងថា ការបង្ក្រាបចាប់ខ្លួនជនសង្ស័យ ០៣នាក់នេះ បន្ទាប់ពីម្ចាស់ម៉ូតូឈ្មោះ ស្រួយ រដ្ឋា ភេទស្រី អាយុ ២៧ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅបន្ទប់ជួល ក្រុម៧ ភូមិទួលសងែ្ក សង្កាត់ទួលសងែ្ក១ ខណ្ឌឫស្សីកែវ បានមកដាក់ពាក្យប្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ១ ឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។
លោកអធិការបន្តថា ក្រោយពីទទួលពាក្យបណ្តឹងរួច រូបលោក ក៏បានបញ្ជាកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌ ឲ្យចុះសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទទួលសង្កែ១ ស្នើសុំឆែកកាមរ៉ាសុវត្ថិភាព និងបានកំណត់មុខសញ្ញាជនសង្ស័យ រហូតដល់ម៉ោង០១ព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ក៏ឈានទៅឃាត់ខ្លួន ជនសង្ស័យចំនួន ០៣នាក់ នៅចំណុចផ្លូវរថភ្លើងក្រុមទី៩ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ហើយបានដកហូតម៉ូតូចំនួន ០១គ្រឿង ម៉ាកស៊ុយសូគីនិច ពណ៌ស ដែលជនសង្ស័យជិះធ្វើសកម្មភាព និងដកហូតវត្ថុតាងដែកកែច្នៃសំប៉ែតចុងស្រួចចំនួន០១ ជាឧបករណ៍សម្រាប់កាច់សោរកម៉ូតូ។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត បញ្ជាក់ថា ជនសង្ស័យទាំង០៣នាក់មានឈ្មោះ៖
១- សៀង ស្រាន់ ភេទប្រុស អាយុ ២៩ឆ្នាំ គ្មានមុខរបរ ពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ក្រុម៩ ផ្លូវរថភ្លើងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ (មានសារធាតុញៀន)
២- ឈ្មោះ លី សៀង ភេទប្រុសអាយុ ២៨ឆ្នាំ គ្មានមុខរបរ ពិតប្រាកដ មានទីលំនៅបន្ទប់ជួលក្រុម៩ផ្លូវរថភ្លើង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន)
៣- ជនសង្ស័យឈ្មោះ អ៊ុក មករា ភេទប្រុស អាយុ ៣១ឆាំ្ន គ្មានមុខរបរពិតប្រាកដ មានទីលំនៅបន្ទប់ជួល ចំណុចផ្លូវរថភ្លើង ក្រុម៩ ភូមិចុងខ្សាច់ សងា្កត់ទួលសងែ្ក១ ខណ្ឌឫស្សីកែវ (មានសាធាតុញៀន) ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពចូលគាស់ទ្វារបន្ទប់ជួល នៅចំណុចខាងលើ ហើយបានលួចម៉ូតូចំនួន០២គ្រឿង ពិតមែន។ ហើយម៉ូតូទាំងនេះ ពួកគេ បានយកទៅលក់អស់ហើយ។
បច្ចុប្បន្ន ជនសង្ស័យទាំង ០៣នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌប្ញស្សីកែវ បានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ ប្រភព៖ នគរបាលជាតិ