នគរបាល​ខណ្ឌមានជ័យ​ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ ជិះ​រថយន្ត​CAMRY លួច​ស្លាក​លេខ​រថយន្ត​ ក្នុង​រាជធានី​ភ្នំពេញ​

​រាជធានី​ភ្នំពេញ​៖​ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ​ចំនួន ០២​នាក់​ ដែលជិះ​រថយន្ត​ CAMRY​ ដើរ​លួច​ស្លាក​លេខ​រថយន្ត​ របស់ប្រជាពលរដ្ឋ នៅ​ចំណុច​មាត់​ប្រឡាយ​ទឹក​ស្អុយ​ ផ្លូវ​បេតុង​ ភូមិ​មាន​ជ័យ​១​ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ។

​កម្លាំង​នគរបាល​ខណ្ឌមានជ័យ​ បានឃាត់ខ្លួន​ជនសង្ស័យទាំង ០២នាក់នេះ នៅម៉ោង ០៣ និង៣០នាទីជិតភ្លឺ ​ថ្ងៃ​សុក្រ ទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​។​

ជនសង្ស័យទាំង ០២នាក់ រួមមាន៖

១- ឈ្មោះ វ៉ង់​ ខ័​ណ្ឌ​ដែន​ ភេទ​ប្រុស​ អាយុ​ ៣៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ទីលំនៅ​ផ្ទះ​ជួល​ ផ្លូវ​លំ​ ភូមិ​ព្រែក​តា​នូ​ សង្កាត់​ ចាក់​អង្រែ​លើ​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ មុខរបរ​មិន​ពិតប្រាកដ​។​ (​គ្មាន​ផ្ទុក​សារធាតុ​ញៀន​)។

២-​ ជនសង្ស័យ​ឈ្មោះ​ សុខ​ រ៉ា​ ហៅ​ ណូ​ ភេទ​ប្រុស​ អាយុ ​៣៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ទីលំនៅ​ផ្ទះ​គ្មាន​លេខ​ ផ្លូវ​លំ​ សង្កាត់​-​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ មុខរបរ​មិន​ពិតប្រាកដ​ (​គ្មាន​ផ្ទុក​សារធាតុ​ញៀន​)។

ចំពោះវត្ថុ​តាង​ ចាប់​យក​បានរួមមាន៖​ អាវដៃវែង​ ពណ៌​ទឹកប៊ិច​ មាន​សក្តិ​,​ មាន​សញ្ញា​ស៊ី​ង​ អ​.​ហ​ ចំនួន​ ០២,​ មាន​ឡូ​ហ្គោ​អក្សរ​កងរាជអាវុធហត្ថ​ចំនួន​ ០១,​ ទូរស័ព្ទ​ដៃ​ចាស់​ ០១​ គ្រឿង​ ពណ៌​ខ្មៅ​ លេខ​ស៊ី​មកា​ត​ ០១០​ ៩១៧​ ៩៧៧,​ កាបូបស្ពាយ​ ពណ៌​លឿង​ ចំនួន​ ០១​គ្រឿង​,​ ស្លាក​លេខ​រថយន្ត​ចំនួន​ ០៨​បន្ទះ ​(​ភ្នំពេញ​ ២BK-១៦០៥​ ចំនួន​ ០២​បន្ទះ​,​ ភ្នំពេញ​ ២AB-៦៧២២​ ចំនួន​ ០២​ បន្ទះ​,​ ភ្នំពេញ​ ២BI-៥៨៤៥​ ចំនួន​ ០១​បន្ទះ​,​ ភ្នំពេញ​ ២AI-៦១០៨​ ចំនួន​ ០១​បន្ទះ​ និង​នគរបាល​ ២-១៤៥២​ ចំនួន​ ០២​បន្ទះ​),​ ប័ណ្ណ​សម្គាល់​យានយន្ត​ចំនួន​ ០២​សន្លឹក​ និង​ទុល​ឡឺ​វី​ស​ចំនួន​ ០២​ (​របស់​ជនសង្ស័យ​)​។​

ចំណែក​រថយន្ត​ ០១​គ្រឿង​ម៉ាក​ CAMRY​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ស្វាយ​រៀង​ ២A-១៩០៨​ លេខ​តួ​=៤T១BB៤៦K៧៩៤០៨២៤៩១​ លេខ​ម៉ាស៊ីន​=៤T១BB៤៦K៧៩៤០៨២៤៩១​ ខាងលើ​មាន​ភាព​មិន​ប្រក្រតី​ កម្លាំង​សមត្ថកិច្ច​ បាន​ស្នើ​សុំ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​បន្ត​ ដោយ​មានការ​ឯកភាព​ពី ​លោកស្រី​ សុង​ ឆ​វ័​ន្ត​ ព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ០​២​នាក់​ កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​ ដើម្បី​កសាង​សំណុំរឿងបញ្ជូនទៅកាន់តុលាការ​ចាត់​តាម​នីតិវិធី​ច្បាប់៕ ប្រភព៖ នគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង