នគរបាលរាជធានី​ភ្នំពេញ​ ​បញ្ជូនសំណុំរឿងយុវ​ជនជេរប្រមាថ សមត្ថកិច្ច ​ទៅកាន់​តុលាការផ្តន្ទាទោស..

រាជធានីភ្នំពេញ៖ សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានកសាងសំណុំរឿងបញ្ជូន ជន​បង្ក​ ឈ្មោះ​ យឹ​ង​ វណ្ណ​ដា​ ភេទ​ប្រុស​ អាយុ​ ២៧​ឆ្នាំ​ មុខរបរ​ ជា​សន្តិសុខ​ឯកជន​ ដែល​បាន​ធ្វើ​សកម្មភាព​ជេរ​ប្រមាថ​មើ​ល​ងាយ​ និង​ ដេញ​វាយ​សមត្ថកិច្ច​ កំពុង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ នៅ​ចំណុច​ក្រោម​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ កាលពី​ល្ងាច​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​រួចហើយ។

ជនសង្ស័យរូបនេះ ត្រូវ​បាន​សមត្ថកិច្ច​ ​បញ្ជូន​ខ្លួនទៅ​តុលាកា​រ​ នៅ​វេលា​ម៉ោង​ ១៦ និង០០​នាទី​រសៀល​ថ្ងៃ​ទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់៕ ប្រភព៖ នគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង