សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ បានសោយព្រះទិវង្គតហើយ នៅប្រទេសបារាំង..

រាជធានីភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះសារ នៅក្នុងគណនីហ្វេសប៊ុកផ្លូវការ របស់លោក នៅល្ងាចថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា រូបលោក ទើបបានទទួលដំណឹងពី ឯ.ឧ. អ៊ុម ដារាវុឌ្ឍ ថា សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ អតីតនាយករដ្ឋមន្ត្រីទី១ នៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានសោយព្រះទិវង្គតហើយ កាលពីវេលាម៉ោង ០៩ និង៤០ នាទីព្រឹកនៅប្រទេសបារាំង ហើយត្រូវនឹងម៉ោង ០៣ និង៤០នាទី រសៀល ម៉ោងនៅរាជធានីភ្នំពេញ ក្នុងព្រះជន្ម ៧៧ព្រះវស្សា។

កំពុងរង់ចាំដំណឹងបញ្ជាក់បន្ថែមទៀត..៕

អត្ថបទដែលជាប់ទាក់ទង