ពលរដ្ឋរាប់រយគ្រួសារ ប្រមូលផ្តុំគ្នាពីមុខ ស្នងការដ្ឋាននគរបាល ខេត្តកំពង់ស្ពឺ ដើម្បីគាំទ្រតំណាង..

ខេត្ត​កំពង់ស្ពឺ​៖ កាលពីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ តំណាងប្រជាពលរដ្ឋ រាប់រយគ្រួសារ មកពីឃុំត្រពាំងជោ និងឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ និងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បាននាំគ្នាវេចអង្ករ ចាន ឆ្នាំង ខ្ទះត្នោត អុស និងចង្ក្រានបាយ ក្នុងបំណងស្នាក់នៅ មុខស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីគាំទ្រតំណាងប្រជាពលរដ្ឋ ពួកគាត់ចំនួន ០៧នាក់ ដែលត្រូវបាន កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ កោះហៅមកសាកសួរ ពាក់ព័ន្ធការចោទប្រកាន់​ ថាបំផ្លិចបំផ្លាញទ្រព្យសម្បិត្តិ​អ្នកដទៃ គម្រាម និងជេរប្រមាថជាសាធារណៈនៅការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់។

ការប្រមូលផ្តុំនេះ ដោយសារពួកគាត់ព្រួយបារម្ភខ្លាចតំណាង របស់ពួកគាត់ទាំង ០៧នាក់ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន និងបញ្ជូនដាក់ពន្ធនាគារ ដោយភាពអយុត្តិធម៌ណាមួយកើតឡើង។

ប្រជាពលរដ្ឋទាំងនោះ បញ្ជាក់ថា ពួកគាត់នឹងដេកយាមគាំទ្រតំណាងរបស់ពួកគាត់ រហូតចប់ការស្រាយបំភ្លឺ ទើបត្រឡប់ទៅផ្ទះវិញ ជាមួយគ្នា។

ប្រជាពលរដ្ឋបានឲ្យដឹងថា កាលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ប្រជាពលរដ្ឋជាច្រើនរយនាក់ នៅឃុំត្រពាំងជោ ឃុំអមលាំង ឃុំរស្មីសាមគ្គី ដែនិងឧត្តមស្រែខ្ពស់បានជួបជុំគ្នានៅតំបន់ព្រៃអភិរក្សសហគមន៍ ស្ថិតក្នុងឃុំត្រពាំងជោ​ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បាននាំគ្នាចូលទៅហាមឃាត់គ្រឿងចក្រចំនួន ០២គ្រឿង ដែលកំពុងធ្វើការឈូសឆាយព្រៃ ដើម្បីទន្នទ្រា យកដីមានដីមួយកន្លែង មានទំហំជាង ៤០០ហិចតារ ក្នុងចំណោមដីសរុប ២៨០០ហិចតារ មកធ្វើទ្រព្យសម្បិត្តិឯកជន ហើយលក់ឲ្យឈ្មួញតាំងពីឆ្នាំ២០១៥។ ហើយ ដែលព្រះសង្ឃ និងប្រជាពលរដ្ឋ បានអភិរក្សថែរក្សាអស់រយៈពេលជាង ២០ឆ្នាំទុកសម្រាប់កូនចៅជំនាន់ក្រោយ បានថែរក្សា និងអាស្រ័ផលលើសក្តានុពល នៃជីវៈចម្រុះទាំងនោះ។

ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖
– ០៨៧ ៥៧ ០៧ ៤៤ ឈ្មោះ ហុងបុន ហាន
– ០១៥ ៦២២១២១
– ០៩៦ ៥៩ ២២ ឃន សារិទ្ធិ៕

ប្រភព៖​ លោក​ ថេង​ សាវឿន

អត្ថបទដែលជាប់ទាក់ទង