កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ២៦(PCR)នាក់ទៀត និងស្លាប់៤នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ២៦(PCR)នាក់ទៀត- ជាសះស្បើយ ២២នាក់ និងស្លាប់ ០៤ នាក់ (៩២នាក់ មិនបានចាក់វ៉ាក់សាំង)។ ក្នុងនោះ ករណីឆ្លងសហគមន៍ ២២នាក់ និងអ្នកដំណើរពីបរទេស ០៤នាក់។

ក្រសួងបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន  ១២០,១៦០នាក់- អ្នកជាសះស្បើយ ១១៦,៥២៩នាក់ និងមានអ្នកស្លាប់ ២,៩៤៤នាក់៕

អត្ថបទដែលជាប់ទាក់ទង