ព្រះសពសម្តេចក្រុមព្រះ នឹងយាងពីបារាំង មកដល់កម្ពុជា នៅថ្ងៃទី៥ ខែធ្នូ

រាជធានីភ្នំពេញ៖ អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច លោក ញឿន រ៉ាដែន បានឲ្ដឹងថា តាមគម្រោង ព្រះសព របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ នៃព្រះមហាក្សត្រ នឹងយាងដង្ហែ មកដល់ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃអាទិត្យ ទី០៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១១ ថ្ងៃត្រង់ តាមយន្តហោះពិសេស ពីប្រទេសបារាំង។

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់សោយព្រះទិវង្គត នៅប្រទេសបារាំង កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា ដោយព្រះរោគាពាធ។

សម្តេចក្រុមព្រះ ទ្រង់ប្រសូត នៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩៤៤ នៅក្រុងភ្នំពេញ។ ទ្រង់ជាបុត្រាច្បងរបស់ព្រះបាទ នរោត្តម សីហនុ និងអ្នកម្នាង ផាត់ កាញ៉ុល៕

អត្ថបទដែលជាប់ទាក់ទង