សិង្ហបុរី រកឃើញករណីឆ្លងកូវីដ-១៩ បំប្លែងថ្មី«អូមីក្រុង»២ករណី

Breaking News៖ ប្រទេសសិង្ហបុរី បានប្រកាសនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១នេះថា មានករណីវិជ្ជមានកូវីដ-១៩ បំប្លែងថ្មីប្រភេទ អូមីក្រុង ចំនួន ០២ករណីដែលជាករណីនាំចូល។

នេះបើយោងតាម សេចក្តីរាយការណ៍ របស់សារព័ត៍មាន Lian He Zao Bao ដែលផ្សាយនៅថ្ងៃនេះ។

សារព័ត៍មាននេះ បានផ្សាយថា ក្នុងចំណោមអ្នកវិជ្ជមានកូវីដ-១៩ បំប្លែងថ្មី ០២នាក់ខាងលើ គឺជាស្ត្រីជនជាតិសិង្ហបុរី មានអាយុ ៤១ឆ្នាំ និងម្នាក់ទៀតអាយុ ៤៤ឆ្នាំ ហើយស្នាក់នៅអចិន្ត្រៃយក្នុងប្រទេសសិង្ហបុរី គឺពួកគាត់ជាអ្នកដំណើរមកពីប្រទេសមកពីអាហ្វ្រិកខាងត្បូង។

សារព័ត៌មានដដែលនេះ បញ្ជាក់ថា ពួកគាត់សុទ្ធតែបានចាក់វ៉ាក់សាំងរួចហើយៗ មានចេញរោគសញ្ញាដូចជា៖ ក្អកនិងឈឺបំពង់ក ដែលមានលក្ខណៈស្រាល។

ចំណែកឯអ្នករួមដំណើរ ក្នុងជើងយន្តហោះជាមួយអ្នកជំងឺខាងលើ ចំនួន ១៩នាក់ទៀត គឺលទ្ធផងអវិជ្ជមាន ហើយកំពុងដាក់ឲ្យធ្វើចត្តាឡីស័ក៕

អត្ថបទដែលជាប់ទាក់ទង