ឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រពេទ្យទៅដឹក ស្ត្រីឈឺពោះសម្រាលកូនម្នាក់ ពីក្រុងកោះរ៉ុង មកសង្គ្រោះនៅក្រុងព្រះសីហនុ..
ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបន្តបញ្ជូនអូប័រពេទ្យល្បឿនលឿនមួយគ្រឿង របស់ក្រុមហ៊ុន G.T.V.C ឲ្យទៅទទួលយកស្ត្រីឈឺពោះ បម្រុងសម្រាលកូនម្នាក់ រស់នៅក្រុងកោះរ៉ុង ដើម្បីបញ្ជូនមកសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ កាលពីសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១។
លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីឈឺពោះសម្រាលកូនរូបនេះមាន ឈ្មោះ ចឹក សៀកលៀង អាយុ ២២ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
លោកឧកញ៉ា បន្តថា ស្រ្តីឈឺពោះ បម្រុងសម្រាលកូនខាងលើនេះ បានបញ្ជូនតាមអូប័រពេទ្យ របស់ ក្រុមហ៊ុន G.T.V.C មកកាន់កំពង់ផែនៅក្រុងព្រះសីហនុ ដោយសុវត្ថិភាពនៅរសៀលថ្ងៃដដែល។ ហើយបានដឹកបន្ត តាមរថយន្តសង្គ្រោះ របស់ក្រុមហ៊ុនផ្ទាល់ ដើម្បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ៕