សមត្ថកិច្ច ចាប់ឃាតករជាប្ដី សម្លាប់ប្រពន្ធខ្លួន នៅខេត្តសៀមរាប បានហើយ..

ខេត្តសៀមរាប៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំប្រតិបត្តិការស្រាវជ្រាវបង្ក្រាបបាន ឃាតកម្មប្ដីសម្លាប់ប្រពន្ធ របស់ខ្លួន នៅខេត្តសៀមរាប នោះហើយ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល។

ប្រតិបត្តិការនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាន សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកណ្ដាល និងខេត្តសៀមរាប។

កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៣ និង៣០នាទី នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប មានករណីឃាតកម្មមួយកើតឡើងបង្កដោយឈ្មោះ ធួក ឈាត (ត្រូវជាប្តី) បានធ្វើយកកាំបិតចុងស្រួចដងឈើ ចាក់ចំបំពង់កប្រពន្ធឈ្មោះ សូ ចាន់ធី អាយុ ៣៨ឆ្នាំ បណ្ដាលឲ្យស្លាប់នៅក្នុងបន្ទប់ជួល ហើយជនសង្ស័យជាប្តីបានរត់គេចខ្លួនបាត់។

ក្រោយពីមានហេតុការណ៍កើតឡើង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយស្នងការនគរបាលខេត្តសៀមរាប ធ្វើការស្រាវជ្រាវតាមជំនាញ រហូតដល់កំណត់បានទីតាំងជនសង្ស័យលាក់ខ្លួន។ ទើប រហូតដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៤ និង៣០នាទី កម្លាំងជំនាញ បានសហការជាមួយស្នងការខេត្តកណ្ដាល បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ធួក ឈាត នៅចំណុចរង្វង់មូលព្រះនរាយណ៍ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ច នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ទៅឲ្យស្នងការខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធី៕ ប្រភព៖ នគរបាលជាតិ
https://police.gov.kh/detail/pl9Giju2ALPwhvVwxgZy

អត្ថបទដែលជាប់ទាក់ទង