រថយន្តស្ទូច​ដឹក​គ្រឿងសំណង់បែកកង់មុខ រេចង្កូតទៅបុករថយន្តទូរីស ដឹកអ្នកដំណើរ ស្លាប់មនុស្សបួននាក់ភ្លាមៗ

ខេត្តកំ​ពត៖ សមត្ថកិច្ចនគរបាលខេត្តកំពត បានឲ្យដឹងព័ត៌មានបឋមថា រថយន្តស្ទូច​ដឹក​សម្ភារៈសំណង់មួយគ្រឿង ពេលកំពុងបើកក្នុងល្បឿនលឿន ក៏បានផ្ទុះបែកកង់មុខ រួចរេចង្កូតទៅបុក រថយន្តទូរីសដឹកអ្នកដំណើរមួយគ្រឿងទៀត ដែលកំពុងបើកបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹង រួច​ធ្លាក់​ពី​ផ្លូវ ទាំងពីរ​គ្រឿង​ បណ្ដាលអោយមនុស្សក្មេងចាស់ប្រុសស្រីចំនួន ០៤នាក់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

គ្រោះថ្នាក់នេះ បានកើត​ឡើង នៅម៉ោង ១០ និង​៤៥​នាទី ព្រឹក​ថ្ងៃទី០​៤ ខែធ្នូ ឆ្នាំ​២០២១​ លើ​ផ្លូវ​ជាតិ​លេខ​៣ ស្ថិតក្នុង​ភូមិ​កែប​ថ្មី សង្កាត់​បឹង​ទូក ក្រុង​បូបូកគោ ខេត្តកំ​ពត។​

ភ្លាមៗ​នោះ អ្នកបើករថយន្ត​ធុន​ធំ បាន​រត់គេចខ្លួន​បាត់​ស្រមោល។ ចំណែក អ្នកដំណើរ​ក្នុង​រថយន្ត ១២ កៅអី មាន​ទាំង​ក្មេង​តូចៗ ផង​នោះ បាន​កៀប​ជាជាប់ក្នុងរថយន្ត ហើយត្រូវប្រជាពលរដ្ឋ រស់នៅក្បែរនោះបានជួយគាស់យកចេញ ក៏​ឃើញជនរងគ្រោះ​ខ្លះ​ បានស្លាប់ ខ្លះ​របួស។ ហើយតាម​ការប៉ាន់ប្រមាណ មនុស្ស​ នៅក្នុង​រថយន្ត អាចមាន​ចំនួន​លើសពី ១០នាក់​៕

អត្ថបទដែលជាប់ទាក់ទង