ថៃ សន្យាទប់ស្កាត់ការប្រើប្រាស់ បណ្តាញសង្គមថៃ ប្រឆាំងកម្ពុជា

រាជធានីភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាវីដ វង្សសុវណ្ណ ទទួលបន្ទុកសន្តិសុខជាតិថៃ និងជាប្រធានគណបក្សផ្លាំងប្រាឆារ៉ាត (អំណាចប្រជាជន) ដែលជាគណបក្សដឹកនាំរាជរដ្ឋាភិបាលថៃ បន្ចុប្បន្នបានបង្ហាញឆន្ទៈគាំទ្រ និងសន្យាទប់ស្កាត់ឱ្យបាន ចំពោះរាល់ការប្រើប្រាស់បណ្តាញសង្គមថៃ ដើម្បីប្រព្រឹត្តអំពើល្មើសច្បាប់ផ្សេងៗ ប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា នាពេលខាងមុខ។

ការសន្យា របស់លោក ប្រាវីដ វង្សសុវណ្ណ ដូច្នេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោក សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ កាលពីពេលថ្មីៗនេះ។
នាឱកាសនោះ លោក ប្រាវីដ វង្សសុវណ្ណ បានកោតសរសើរ ចំពោះការដឹកនាំប្រទេស ឆ្ពោះទៅទទួលបានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍយ៉ាងឆាប់រហ័យ លើគ្រប់វិស័យរបស់កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង