សារលិខិត សម្តេច ហ៊ុន សែន ផ្ញើសារជូន “មិត្តវិស័យមីន”

រាជធានីភ្នំពេញ៖ សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារជូនចំពោះ “មិត្តវិស័យមីន”។

បន្ទាប់ពីរបបកម្ពុជាប្រជាធិបតេយ្យបានដួលរលំនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ប្រជាជនកម្ពុជា បាន ទទួលនូវសិទ្ធិ និងសេរីភាព នៃការរស់រានមានជីវិតពេញលេញ។ ស្ថិតក្រោមគោលនយោ បាយឈ្នះ ឈ្នះ នាចុងឆ្នាំ១៩៩៨ ព្រះរាជាណាចក្រកម្ពុជា បានទទួល នូវសុខសន្តិភាព ស្ថិរភាព និងការឯកភាពជាតិ ពាសពេញផ្ទៃប្រទេសជាមួយ នឹងការអភិវឌ្ឍលើគ្រប់វិស័យ។

ទន្ទឹមនឹងនោះ កម្មវិធីបោសសម្អាតមីនមនុស្សធម៌ ត្រូវបានចាត់ទុកជាកម្លាំងចលករមួយយ៉ាងសំខាន់ នាំមកនូវកិច្ចគាំពារ ការការពារសន្តិភាព សុវត្ថិភាព និងការអភិវឌ្ឍ ជូនដល់ប្រជាជន និងប្រទេសជាតិ៕

អត្ថបទដែលជាប់ទាក់ទង