ព្រះមហាក្សត្រនិងសម្តេចម៉ែ ស្ដេចយាងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសពសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ

រាជធានីភហនំពេញ៖ ព្រឹកថ្ងៃចន្ទ ទី០៦ ខែធ្នូ ឆ្នាំ២០២១នេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេបានស្ដេចយាងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសពសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅកន្លែងតម្កល់សព ស្ថិតនៅព្រះដំណាក់ព្រះអង្គផ្លូវសម្តេចប៉ាន សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

រូបថត៖ ហុង គា (AKP)

អត្ថបទដែលជាប់ទាក់ទង