អង្គការសហប្រជាជាតិ បន្តអាណត្តិកងកម្លាំងអន្តរជាតិ ប្រយុទ្ធប្រឆាំងចោរកម្មនៅឆ្នេរសមុទ្រ ប្រទេសសូម៉ាលី

បរទេស៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបន្តការអនុញ្ញាតរយៈពេល ០៣ខែ បន្ថែមទៀត សម្រាប់រដ្ឋ និងអង្គការក្នុងតំបន់ ដែលកំពុងសហការជាមួយប្រទេសសូម៉ាលី ដើម្បីប្រើប្រាស់គ្រប់ មធ្យោបាយចាំបាច់ប្រយុទ្ធប្រឆាំងចោរកម្មសមុទ្រ នៅឆ្នេរសមុទ្រប្រទេសអាហ្វ្រិកខាងកើត។

កិច្ចសហការនេះ ឈានដល់អនុម័តជាឯកច្ឆ័ន្ទ នូវសេចក្តីសម្រេចលេខ2608 ដោយក្រុមប្រឹក្សាបានសម្រេចបន្ថែមរយៈពេល ០៣ខែទៀត ចាប់ពីកាលបរិច្ឆេទ នៃសេចក្តីសម្រេចនេះ ដើម្បីបន្តការអនុញ្ញាត ផ្តល់ឱ្យរដ្ឋ និងអង្គការក្នុងតំបន់ ដែលសហការជាមួយអាជ្ញាធរ ប្រទេសសូម៉ាលី ដើម្បីប្រយុទ្ធប្រឆាំងចោរកម្មតាមសមុទ្រ និងចោរប្លន់ ប្រដាប់អាវុធ នៅសមុទ្រប្រទេសសូម៉ាលី៕

 

អត្ថបទដែលជាប់ទាក់ទង