សម្តេចតេជោ ហ៊ុន សែន ដឹកនាំមន្ត្រីរដ្ឋាភិបាល ដាក់កម្រងផ្កាគោរព ព្រះវិញ្ញាណក្ខន្ធព្រះសព សម្ដេចក្រុមព្រះ

រាជធានីភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដើម្បីដាក់កម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានយាងសោយព្រះទិវង្គត ក្នុងព្រះជន្ម ៧៧ព្រះវស្សា កាលពីពេលថ្មីៗនេះ។ ហើយព្រះសព របស់ព្រះអង្គ បានតម្កល់នៅដំណាក់ព្រះអង្គ ផ្លូវសម្តេចប៉ាន ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ នារសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១៕

អត្ថបទដែលជាប់ទាក់ទង