ស្នើផ្អាកអាជីវកម្មក្លឹប KTV និងលក់គ្រឿងស្រវឹង១ថ្ងៃ ដើម្បីចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ សម្តេចក្រុមព្រះ

រាជធានីភ្នំពេញ៖ បន្ទាប់ពី រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសយកថ្ងៃទី០៨ ខែ ធ្នូ ឆ្នាំ២០២១ ជាថ្ងៃកាន់ទុក្ខជាផ្លូវការ នៃការយាងសោយទិវង្គត របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ។ ក្រសួងទេសចរណ៍ ក៏បានចេញ នូវសារាចរណែនាំឲ្យម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក និងបៀរហ្គាឌិន នៅ ទូទាំងរាជធានី-ខេត្ត ត្រូវផ្អាកសកម្មភាពធ្វើអាជីវកម្ម របស់ខ្លួន រយៈពេល ០១ថ្ងៃ គឺនៅ ថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០២១។

បន្ថែមលើនេះ ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ក៏ត្រូវផ្អាកសកម្មភាពលក់គ្រឿងស្រវឹងផងដែរ។

ចំណែក ចំពោះប្រធានមន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវចុះផ្សព្វផ្សាយ និងអប់រំណែនាំដល់ម្ចាស់ ឬអ្នកគ្រប់គ្រង អាជីវកម្មសេវាកម្មទេសចរណ៍ខាងលើ ឱ្យអនុវត្តការផ្អាកអាជីវកម្មតាមសារាចរណែនាំនេះ ឱ្យមានប្រសិទ្ឋភាព និងមានការទទួលខុសត្រូវខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង