សម្តេច សាយ ឈុំ ដឹកនាំគណៈប្រតិភូព្រឹទ្ធសភា ដាក់កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសពសម្ដេចក្រុមព្រះ

រាជធានីភ្នំពេញ៖ គណៈប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នារសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ បានអញ្ជើញដាក់កម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានយាងសោយព្រះទិវង្គត ក្នុងព្រះជន្ម៧៧ព្រះវស្សា នៅសាធារណរដ្ឋបារាំង វេលាម៉ោង៣:៤០នាទីរសៀលម៉ោងនៅទីក្រុងភ្នំពេញ ដោយព្រះជរាពាធ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១៕

អត្ថបទដែលជាប់ទាក់ទង